ហាសហា៎! មិនដែលមានបុគ្គលិកណាម្នាក់សុខចិត្តលើកមេដៃអោយអ្នកថា Good Bossនោះទេប្រសិនបើអ្នកមិនដំឡើងឋានៈដំឡើងប្រាក់ខែ រឺលើកសរសើរពួកគេ។ បានន័យថាសម្រាប់បុគ្គលិកការទទួលបានផលប្រយោជន៍គឺជាបំណងរបស់ ពួកគេដូច្នេះនិយមន័យប្រធានល្អជាទូទៅមិនមានភាពសុក្រឹតទេនៅ ក្នុងការវិនិច្ឆ័យរបស់ពួកគេ។
អូខេ!ដូច្នេះអ្នកអាចវិនិច្ឆ័យខ្លួនឯងថាជាប្រធានល្អបានដោយ មិនចាំបាច់ខ្វល់ពីការវិនិច្ឆ័យរបស់មនុស្សក្រោមបង្គាប់ទាំងនោះ ទេ តែត្រូវមើលលើលក្ខខ័ណ្ឌមួយចំនួនខាងក្រោមនេះ៖
១ ការងារជាក្រុមដំណើរការទៅដោយរលូនដែរទេ?
២ បញ្ហាអសកម្មត្រូវបានរកឃើញហើយដោះស្រាយរួមគ្នាដែរទេ?
៣ អ្នកនិងបុគ្គលិកអាចនិយាយជាមួយគ្នាដោយចំហពីអ្វីដែលគេមិនពេញចិត្តដែរទេ?
៤ បុគ្គលិកមានការរីកចម្រើនផ្នែកជំនាញដែរទេរយៈពេលដែលរួមការងារជាមួយអ្នក?
៥ អ្នកតែងរកវិធីដោះស្រាយបញ្ហាដែលប្រឈមមុខដោយអស់សមត្ថភាពដែរទេ?
៦ បុគ្គលិកទទួលការទិតៀនអាជីពដោយទៀងទាត់និងដោយចំពោះមុខដែរទេ?
៧ តើអ្នកទុករឿងរ៉ាវបុគ្គលនៅក្រៅរបងការិយាល័យដែរទេ?
៨ តើអ្នកជាមនុស្សស្ដាប់ច្រើនជាងនិយាយដែរទេ?
៩ បុគ្គលិកអ្នកចាកចេញលើសពី៣០ភាគរយក្នុងមួយឆ្នាំដែរទេ?
១០ អ្នកមានសម្ព័ន្ធស្នេហាជាមួយបុគ្គលិកណាម្នាក់ដែរទេ?
ពិនិត្យមើលចំណុចទាំងនេះអ្នកអាចរកចម្លើយបានដោយខ្លួនឯងហើយថាតើអ្នកជាប្រធានរបៀបណា?
No comments:
Post a Comment